khmer eng
  • ឯកឧត្តម ខេង សិទ្ធិគុណ ដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប្រាក់ វណ្ណឌី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្តេចមហាបរវធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពកាលពីវេលាម៉ោង១០:១០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ ។
    ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ជឹម ម៉ានី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ប្រាក់ វណ្ណឌី ដែលជាការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ និងព្រហ្មវិហាធម៌ដ៏ល្អប្រពៃ។
    សូមវត្ថុស័ក្កិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ប្រាក់ វណ្ណឌី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
    សូមជម្រាបថា៖សពឯកឧត្តម ប្រាក់ វណ្ណឌី ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ២០ ផ្លូវ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន